ជំពូកទី១ ការណែនាំអោយស្គាល់ពីកុំព្យូទ័រ
បច្ចុប្បន្ននេះគឺ Personal Computer វាជាប្រព័នដោយឡែកតែឯង ហើយអាចដំណើការ កម្មវិធី (Software) ក្នុងការគ្រប់គ្រងទិន្នន័យដោយពុំចាំបាច់ពឹងពាក់ទៅលើប្រភពឧបករណ៏ចែកចាយ ដ៏ធំដូចជាប្រភេទ Mainframe Computer និង Mini-Computer ទេ។ ម្យ៉ាងវិញ ទៀត វាមានទំហំសមល្មមទៅ នឹង ផ្ទៃតុដែលអាចអោយយើងលើកដាក់ ឬ ចង់ផ្លាស់ប្ដូរទីកន្លែងបាន ដោយ ងាយស្រួល។ មានម្យ៉ាង ទៀត គេហៅថា Microcomputer ចែកចេញជាពីរ គឺ Portable (Laptop and Note Book) and Desktop
១ សេចក្ដីផ្ដើម
Computer គឺជាបណ្ដុំគ្រឿង Electronic
វាជាម៉ាស៊ីនដែលកើតឡើងពីការផ្សំចូលគ្នា រវាងផ្នែករឹង (ដែលហៅថា
Hardware) និង
ផ្នែកទន់ (ដែលហៅថា
Software)។
អ្នកវិទ្យាសាស្រ្តបានចែក
កុំព្យូទ័រជា បី ប្រភេទគឺ
·
Mainframe ជាប្រភេទ
Computer មានទំហំធំ
ដែលស្ថាបណ្ណ័ នានាប្រើប្រាស់វាដើម្បី Input
និង Output Storage នូវពត៍មានដ៏សំបើម ។ Mainframe
Computer មានតំលៃថ្លៃណាស់
ហើយត្រូវបានគេដាក់នៅក្នុងអាគារដ៏ខ្ពស់ហើយមានកញ្ចក់ បិទជិត និង មានម៉ាស៊ីនត្រជាក់ ដើម្បី រក្សាភាព ត្រជាក់។ ម្យ៉ាងវិញទៀត Computer ខ្នាតនេះសុទ្ធតែជាស្ថាបណ្ណ័រដ្ឋ
តាមក្រសួងសំខាន់ៗ
ដែលមានការពាក់ព័ន្ធទៅនឹង រឿងផ្ទៃក្នុងរបស់ប្រទេសជាតិ ឬ បណ្ដាអង្គការធំនានា
លើពិភពលោក និង ក្រុមហ៊ុន
ដែលមាន ខ្នាតធំ
គឺសុទ្ធស៊ឹងតែប្រើប្រាស់ Computer ប្រភេទនេះ។
Mainframe |
Mainframe |
Mini-Computer គឺជាប្រភេទកុំព្យូទ័រដែលបង្កើតឡើង
សំរាប់ប្រើប្រាស់ចំពោះមនុស្សច្រើននាក់នៅ ក្នុងពេលតែមួយ។
·
Mini-Computer |
Mini-Computer |
បច្ចុប្បន្ននេះគឺ Personal Computer វាជាប្រព័នដោយឡែកតែឯង ហើយអាចដំណើការ កម្មវិធី (Software) ក្នុងការគ្រប់គ្រងទិន្នន័យដោយពុំចាំបាច់ពឹងពាក់ទៅលើប្រភពឧបករណ៏ចែកចាយ ដ៏ធំដូចជាប្រភេទ Mainframe Computer និង Mini-Computer ទេ។ ម្យ៉ាងវិញ ទៀត វាមានទំហំសមល្មមទៅ នឹង ផ្ទៃតុដែលអាចអោយយើងលើកដាក់ ឬ ចង់ផ្លាស់ប្ដូរទីកន្លែងបាន ដោយ ងាយស្រួល។ មានម្យ៉ាង ទៀត គេហៅថា Microcomputer ចែកចេញជាពីរ គឺ Portable (Laptop and Note Book) and Desktop
Portable គឺជាប្រភេទ
Computer ដែលមានខ្នាតតូចស្ដើង
ហើយធន់ ងាយស្រូលយកតាមខ្លួនមាន (Laptop and
Note Book)។
Desktop គឺជាប្រភេទ
Computer ដែលមានខ្នាតធំជាង
Portable បន្តិច។
វាគឺជាប្រភេទ Computer សំរាប់ប្រើប្រាស់នៅលើតុ។
Personal Computer |
ប្រវិត្តនៃការកកើតកុំព្យូទ័រ
តើអ្វីទៅជាកុំព្យូទ័រ?(what is a Computer)
ពាក្យថាកុំព្យូទ័រមកពីពាក្យថា Compute ដែលមានន័យថា
គណនា Calculate ដូចនេះម៉ាស៊ីន កុំព្យូទ័រ គឺជាឧបករណ៏មួយសំរាប់គណនា
។ ក្រោយមកដោយមានការអភិវឌ្ឍន៏ និងឆ្នៃប្រឌិត កុំព្យូទ័រ
អាចជួយធ្វើការមនុស្សបានជាង ៨០% ។
សរុបសេចក្ដីវិញមក
ពាក្យថា Computer គឺមានន័យថា ការគណនា ការគ្រប់គ្រង
ការស្វែងករ ដំនើរការទិន្នន័យនិងរក្សាទុកទិន្នន័យ ។
តើកុំព្យូទ័រមួយមានលក្ខណៈពិសេសយ៉ាងដូចម្ដេច?
យោងទៅតាមការ សិក្សាស្រាវជ្រាវទៅលើ លក្ខណៈពិសេសរបស់កុំព្យូទ័រផ្ទាល់ បានកំណត់នូវ លក្ខណៈ ពិសេសរបស់កំព្យូទ័រដូចខាងក្រោមៈ
1.ល្បឿន: កុំព្យូទ័រគឺជាឧបករណ៏អេឡិចត្រូនិចមួយដែលមានល្បឿនក្នុងការគណនា។ ល្បឿនក្នុង ការគណនាប្រមាណវិធីចាប់ពី ៣
ទៅ ៤ លានប្រមាណបវិធីក្នុង ១ វិនាទី ។
2.ភាពធុននិងសុវតិ្តភាព: Computer អាចជួយការងារមនុស្សបានច្រើនយ៉ាងដោយមិនចេះ នឿយហត់
មិនចេះធុញទ្រាន់ មិនចេះតវ៉ា មិនចេះត្អួនត្អែរ និងមិនចេះរអ៊ូរទាំឡើយ ។
3.ភាពច្បាស់និងភាពទៀងទាត់ : កុំព្យូទ័រគឺជាឧបករណ៏មានល្បឿនលឿន
និងទៀងទាត់ក្នុងការ គណនា ។
ទោះបីជាកុំព្យូទ័រធ្វើការគណនាបានច្រើនលានប្រមាណវិធី ក្នុង១វិនាទីយ៉ាងណាក៏
ដោយ ក៏កុំព្យូទ័រពុំសូវមានភាពខុសឆ្គង
ដូចឧបករណ៏អេឡិចត្រូនិចដទៃទៀតឡើយ ។
4.ភាពចេះសព្វគ្រប់ : ភាពដ៏អស្ចារ្យរបស់ Computer គឺភាពចេះសព្វរបស់វាដូចជា
វាអាច បង្កើតអត្ថបទ
អាចគ្រប់គ្រងទិន្នន័យ ការងារការិយាល័យ ការងារ Graphic Design.....។
5.ការចងចាំ : កុំព្យូទ័រវាមានភាពចងចាំល្អជាងមនុស្សទៅទៀត
វាអាចចងចាំឬរំលឹកឡើង វិញនូវអ្វីៗទាំងអស់ពីមុនដោយមិនបាត់បងឡើយ ។
តើកុំព្យូទ័រត្រូវបានគេបែងចែកជាប៉ុន្មានជំនន់?
ចាប់តាំងពីឆ្នាំ ១៩៤២
មកទល់បច្ចប្បន្ន Computer ត្រូវបានគេបែងចែកជា ៥ ជំនន់គឺៈ
ជំនាន់ទី ១ (First Generation of Computer 1942-1955)
ជាជំនាន់ដែល Computer ប្រើនូវអំពូលឥតខ្យល់ "vacuum
Tubes" ដែលងាយបាក់បែកដូចជា Computer ម៉ាកៈ
EDIAC,EDVAC,EDSAC,ABC Computer,...etc ។
ជំនាន់ទី ១ |
នៅក្នុងជំនាន់នេះមានអ្នកច្នៃប្រឌិតកុំព្យូទ័រ
(Inventors) ជាច្រើនចូលរួមបង្កើតកុំព្យូទ័រ ដែលមាន ដូចជាៈ
Name of Inventor or Company | Invention Year | Name of Computer |
John Atanasoff and Clifford Berry | 1942 | ABC Computer |
Howard Aiken and Grace Hopper | 1944 | Harvard Mark I Computer |
John Presper Eckert and John W. Mauchly | 1946 | ENAC1 Computer |
Frederic Williams and Tom Kilburn | 1948 | Machester Baby Computer and The Williams Tube |
John presper Eckert and John W. Mauchly | 1951 | UNIVAC Computer |
International Business Machine | 1953 | IBM 701 EDPM Computer |
Hohn Backus and IBM | 1954 | FORTRAN Computer |
……………………………….. | …………… | ………………..etcA |
ជំនាន់ទី២ (Second Generation 1955-1965 )
ជំនាន់នេះអ្នកវិទ្យាសាស្រ្តចាប់ផ្ដើមប្រើ Transistor ជំនួយអោយអំពូលឥខ្យល់
ដើម្បីធ្វើការគណនា ប្រមាណវិធី ។ ចំពោះល្បឿនក្នុងការធ្វើប្រមាណវិធីកើនពី 104
ឬ (10000)
ដល់ 105 ឬ (100000)
ប្រមាណវិធីក្នុងមួយវិនាទី។Add caption |
Add caption |
នៅក្នុងជំនាន់នេះផងដែលមាន អ្នកច្នៃប្រឌិតកុំព្យូទ័រ (Inventors) ជាច្រើនចូលរួមបង្កើតកុំព្យូទរដែល មាន ដូចជាៈ
Name of Inventors or Company | Invention Year | Name of Computer |
Stsanford Research Institute, Bank of America, and General Electric | 1955 | ERNA and MICR |
Jack Kilby &Febert Noyce | 1958 | IC Comprter |
Steve Russell & MIT | 1962 | Spaceware Compter Game |
Douglas Engelbart | 1964 | Computer Mouse & Windows |
…………………………… | ……………. | …………………….etc |
ជំនាន់ទី៣(ThirdGeneration1965-1975)ដោយមានការរីកចំរើនខាងវិទ្យាសាស្រ្តឥតឈប់ឈរ
គួបផ្សំជាមួយវិស័យ ឧស្សាហ
កម្មរបស់ពិភព លោកមានការវិវឌ្ឍន៏ទៅមុខផងដែលនោះបានធ្វើអោយអ្នកវិទ្យាសាស្រ្តបានបង្កើតកុំព្យូទ័រ
ដោយប្រើ The Integrated Circuits (ICs) ជំនួស
Vacuum Tubes និង Transistor ធ្វើជា
CPU វិញ ។ ដូចនេះនៅក្នុងសម័យនេះកុំព្យូទ័រកាន់តែតូច
មានល្បឿនលឿន ស៊ីថាមពលតិចទៀតផង ។ ចំណែកឯ Memory កើនឡើងច្រើន
MB ។ ប្រមាណវិធី
កើនពី 106 ឬ (1000000) ទៅដល់ 107 ឬ (10000000)
ក្នុងមួយវិនាទី។ ក្នុងជំនាន់នេះម៉ាស៊ីន Computer ចាប់ផ្ដើមវាយអត្ថបទ និងគូស Graphic បាន ។
Add caption |
ចំពោះកុំព្យូទ័រជំនាន់នេះបានបង្កើតឡើងដោយ អ្នកវិទ្យាសាស្រ្តមួចំនួនដូចជាៈ
Name of Inventors or Computer | Invention Year | Name of Computer |
Intel Computer | 1970 | Intel 1103 Computer |
Faggin, Hoff & Mazor | 1971 | The Computer can use The Floppy Disk |
Robert Metcalfe | 1973 | The Ethernet Computer Networking |
………………………….. | ……………… | …………………………..etc |
ជំនាន់ទី ៤ ( Generation
1975- Present )
នៅក្នុងជំនាន់នេះ Computer បានបំពាក់
ICs ដែលមានធាតុផ្សំ ១០ ទៅ ២០។
បច្ចេក វិទ្យាទាំងនេះ គេហៅថា Small Scale Integration (SSI) ក្រោយមកទៀតមានការរីក ចំរើន ខាងផ្នែកបច្ចេកវីទ្យារបស់ ផលិត ICs
គេបានបញ្ជូលធាតុរាប់រយនៅក្នុង Chip តែដែលគេឲ្យឈ្មោះថា
Medium Scale Integration (MSI) ។ បន្ទប់មកទៀតទើបមាន Large
Scale Integration (LSI) ដែលមានធាតុប្រមាណពី ៣០០ នៅក្នុង Chip
តែមួយ ។ ហើយចុងក្រោយគេបង្អស់អ្នកវិទ្យាសាស្រ្តបានបង្កើត Very
Large Scale Integration (VLSI) ដែលមានធាតុផ្សំ ១លាន នៅលើ Chip តែមួយ ។
កុំព្យូទ័រនៅក្នុងជំនាន់ទីបួននេះដែលមាន LSI Chip ជាខួរក្បាលរបស់វា
LSI ជាបច្ចេកវិទ្យាដែលឈានទៅរកការផលិត Computer ដែលមាន
ឥទ្ធិពល
ខ្លាំងវ័យឆ្លាតដែលអាចធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីបំពេញតម្រូវការរបស់មនុស្ស
និង មានទំហំកាន់តែតូច អាចយកតាមខ្លួនទៀតផង ។
Add caption |
ចំពោះកុំព្យូទ័រជំនាន់នេះបានបង្កើតឡើងដោយអ្នកវិទ្យាសាស្រ្តមួយចំនួនដូចជាៈ
Name of Invintors or Company | Invention Year | Name of Computer |
Scelbi & Mark-8 Altair & IBM | 1975 | 5100 Computer |
Apple Company | 1976/1977 | Apple I,II & TRS-80 & Commodore Pet Computer |
Seymour Rebenstein & Rob Barnaby | 1979 | WordStar Software Computer |
Microsoft Company | 1981 | MS-DOS Computer Operating System |
Apple Company | 1983 | Apple Lisa Computer |
Apple & Macintosh Company | 1984 | Apple Macintosh Computer |
Microsoft | 1985 | Microsoft Windows |
………………………………….. | …………….. | …………………etc |
ជំនាន់ទី៥ (មិនទាន់មកដល់)
សព្វថ្ងៃនេះអ្នកវិទ្យាសាស្រ្តរបស់យើងកំពុងតែសិក្សាស្រាវជ្រាវរកComputerជំនាន់ទី៥អ្នកវិទ្យា
សាស្រ្តមាន គំរោងនឹងបង្កើតម៉ាស៊ីនដែលអាចនិយាយអាចទទួលយករូបភាពអាច
អាននិងអាចយល់ នៅ ភាសារធម្មជាតិរបស់មនុស្សយើងបានទៀតផង
។